General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែតុលា-វិច្ឆិកា ឆ្នាំ២០២៤

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែតុលា-វិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

កិច្ចប្រជុំនេះក៏មានការចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សួ ប៊ុនស៊ូ អនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក-លោកស្រីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយការិយាល័យ សរុបចំនួន៤១នាក់ ស្រី៣នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ របស់លោកនាយការិយាល័យរដ្ឋបាលសរុប រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាព និងកោតសរសើរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ដែលកន្លងមកបានខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្ត តស៊ូក្នុងការកំណត់មុខសញ្ញា បង្ការបង្រ្កាបបទល្មើស ដោយទទួលបានលទ្ធផលល្អប្រសើរជូនថ្នាក់ដឹកនាំ អង្គភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានដាក់ទិសដៅបន្តចំនួន០៩ចំណុចដូចខាងក្រោម ៖
១-បង្កើនការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងកាត់បន្ថយសកម្មភាពចំណាកស្រុកខុសច្បាប់របស់ប្រជាពលរដ្ឋទៅរកការងារធ្វើនៅប្រទេសថៃ។
២-ធ្វើបច្ចុប្បន្នភាពពលករចំណាកស្រុកទៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនមានឯកសារគ្រប់គ្រាន់ ដើម្បីមានវិធានការទប់ស្កាត់ និងគ្រប់គ្រង។
៣-បន្តសម្ភាសន៍ពលរដ្ឋខ្មែរនិងជនបរទេស ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដើម្បីប្រមូលព័ត៌មានទាក់ទងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ និងព័ត៌មានស្ដីពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានរៀបអាពាហ៍ពិពាហ៍រួចទៅរស់នៅក្រៅប្រទេស ។
៤-សហការជាមួយប្រទេសគោលដៅ និងក្រសួងស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះជនរងគ្រោះត្រឡប់មកវិញឲ្យបានទាន់ពេលវេលា ព្រមទាំងធ្វើការសម្ភាសន៍ប្រមូលព័ត៌មានស្រាវជ្រាវចាប់ខ្លួនមេខ្យល់ជួញដូរមនុស្ស ចាត់ការតាមនីតិវិធីច្បាប់។
៥-ជំរុញការអនុវត្តដីកាស្វែងរកចាប់ខ្លួន ករណីសេសសល់ មុខសញ្ញាកំពុងតស៊ូឲ្យមានប្រសិទ្ធភាព។
៦-ដំឡើងបញ្ជីមុខសញ្ញា និងច្បាមឃ្លាំមើលមុខសញ្ញាជនបរទេស ដែលធ្លាប់ប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទលើកុមារទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសកំណើតរបស់ពួកគេ។
៧-សហការជាមួយសមត្ថកិច្ចបរទេសពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន ស៊ើបអង្កេតបទល្មើសដែលពាក់ព័ន្ធការរំលោភបំពានផ្លូវភេទកុមារ អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ។
៨-បន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលធ្វើការងារលើវិស័យប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស និងគាំពារជនរងគ្រោះ ដើម្បីប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធអំពើ ជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបង្កើនសមត្ថភាពជំនាញជូនដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ផ្សព្វផ្សាយអំពីច្បាប់ ល្បិចកលជនល្មើស ការធ្វើចំណាកស្រុកដោយខុសច្បាប់ដល់សិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចប្រជាពលរដ្ឋនៅសហគមន៍។
៩-បន្តជំរុញបើកការស៊ើបអង្កេតលើការងារប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពាក់ព័ន្ធ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ៕