General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២០ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៩គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ២៦៣គ្រឿង និងម៉ូតូ ២៥២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៦គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៦១គ្រឿង និងម៉ូតូ ២១៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២០ ថ្ងៃ ពីថ្ងៃទី១-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,២២៧គ្រឿង, រថយន្តធំ ១៣៤គ្រឿង, រថយន្តតូច ៣,២០៩គ្រឿង, ម៉ូតូ ៣,៨៨៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤៥២គ្រឿង, រថយន្តធំ ៧៣គ្រឿង, រថយន្តតូច ២,២៩០គ្រឿង និងម៉ូតូ ៣,០៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕