ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ០៥រោច ខែ កត្តិក ឆ្នាំរោងឆស័ក. ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤លោកវរសេនីយ៍ឯក នួន ហ៊ាន ស្នងការរងតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបលរបស់ក្រុមប្រឹក្សាខេត្តនៅថ្នាក់ក្រុងស្រុកសម្រាប់ឆ្នាំ ២០២៤។
ពិធីនេះបានរៀបចំឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម នួន សារ៉ន អភិបាលខេត្តរង។ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅថ្នាក់ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៤នាឱកាសនោះផងដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវដែលជា សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងកម្លាំង ប្រដាប់អាវុធ លោកមេឃុំ លោកមេភូមិនិងមន្ត្រីជំនាញពាក់ព័ន្ធនានាព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានាពេលនេះជាច្រើនរូបទៀត។
សូមបញ្ញាក់ផងដែរថា÷ វេទិកានាពេលនេះបានរៀបចំឡើងនៅបរិវេណសាលាស្រុកអូររាំងខេត្តមណ្ឌលគិរី៕