General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារថ្មី អគ្គស្នងការដ្ឋាននគរបាលជាតិ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ

Loading

រាជធានីភ្នំពេញ ៖ បន្ទាប់ពីដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ​រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារថ្មី អគ្គស្នងការដ្ឋាននគរបាលជាតិ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕