ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបលរបស់ក្រុមប្រឹក្សាខេត្តនៅថ្នាក់ក្រុងស្រុកសម្រាប់ឆ្នាំ២០២៤។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម នួន សារ៉ន អភិបាលខេត្តស្តីទី។ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅថ្នាក់ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៤នាឱកាសនោះផងដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវដែលជា សមាជិកក្រុមប្រឹក្សាខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធនានាព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានាពេលនេះជាច្រើនរូបទៀត។
សូមបញ្ញាក់ផងដែរថា÷ វេទិកានាពេលនេះបានរៀបចំឡើងនៅបរិវេណសួនដំរីដែក ស្ថិតនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី៕