General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅសម្រាប់ខែ ធ្នូ ឆ្នាំ២០២៤

Loading

កំពង់ធំ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
វិច្ឆិកា និងលើកទិសដៅសម្រាប់ខែ ធ្នូ នៅសាលប្រជុំស្នងការដ្ឋាន
នគរបាលខេត្ត ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
មានប្រសាសន៍ សំណេះសំណាល ដោយថ្លែងថា កិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ
លើភារកិច្ច ដែលអនុវត្ត រយៈពេលកន្លងមក ដកបទពិសោធន៍ សម្រាប់អនុវត្ត
បន្ត ឈានទៅសម្រេចបានជោគជ័យ បន្ថែមទៀត ។

លោកឧត្តមសេនីយ៍ ស្នងការនគរបាល មានប្រសាសន៍ បូកសរុប និងដាក់ដាក់ចេញជាទិសដៅ ដល់ថ្នាក់ដឹកនាំ តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក :
១.ពង្រឹងការគ្រប់គ្រងបញ្ជា ការប្រមូលផ្តុំកងកម្លាំងក្រោមឱវាទ
ត្រៀមលក្ខណៈរួចជាស្រេច រង់ចាំអនុវត្តគោលការណ៍ បទបញ្ជា
ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តបានទាន់ពេលវេលា និងមាន
ប្រសិទ្ធភាពខ្ពស់ ។

២.ពង្រឹងរបៀបរបបការងារជំនាញ ជាពិសេសការងារគ្រប់គ្រងស្ថិតិ
ប្រជាពលរដ្ឋ សូមមន្ត្រីជំនាញ តាមបណ្ដាអធិការដ្ឋាននគរបាល
ក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់
ការងារគ្រប់គ្រងបំរែបំរួលប្រជាពលរដ្ឋ (ចំណូល និងចំណាកស្រុក)
ដែលស្នាក់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ។

៣.ការងារព្រហ្មទ័ណ្ឌ ប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាល
សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើត
មានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានា ថែរក្សាបាន សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

៤.បង្កើនការងារ ផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព”
ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ ។

៥.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញ
បង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្ដងទៀត លោកស្នងការ លើកឡើងអំពី  ស្នាដៃ គុណសម្បត្តិ នារយៈពេលកន្លងមក ដែលកងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើកការបំពេញភារកិច្ច បេសកកម្ម និងការកសាងអង្គភាព រីកចម្រើនជាលំដាប់៕