មណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នាវេលា ម៉ោង៨និង០០នាទី លោកឧត្តមសេនីយ៍ទោឡោ សុខាស្នងការដ្ឋាននគរបាលខេត្តបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិ
និត្យការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ការងារបន្តនាខែ ខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងលោកនាយនាយរងការិយាល័យជំនាញលោកមេបញ្ជាកា មេបញ្ជាការរង ទទួ
លសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ៣០៣/៦២១ព្រមទាំងលោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោក នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន ១៦៥នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការ
ណ៍ស្តីពីលទ្ឋផលត្រួតពិនិត្យការងារប្រចាំ ខែវិច្ឆិកានិងលើកទិសដៅអនុវត្តបន្តនាខែខាងមុ
ខនិងបានអានលក្ខណ:សម្បត្តិទាំងប្រាំស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិ
ភាព។-ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេ
នីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត
បានមានប្រសាសន៍ក្នុងកិច្ចប្រជុំក្នុងឧិកាសនោះផងដែរលោកឧត្តមសេនីយ៍ទោបានថ្លៃងនៅការកោតសើរនៅកាខិតខំយកចិត្តទុក
ដាក់បំពេញការងារទៅតាមការិយាល័យជំនា
ញនិមួយៗបានល្អប្រសើរមិនតែប៉ុណ្ណោះលោកស្នងការបានជំរុញលើការងារចុះផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ននៅតាមបណ្តាលមូលដ្ឋានក្នុងភូមិឃុំសង្កាត់អោយមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់អោយបានគ្រប់គ្នាចាប់ពីអាយុ១៨ឆ្នាំទៅនិងធ្វើបច្ចុប្បន្ន
ភាពអ្នកដែលបានផ្លាស់ប្តូរទីលំនៅនិងអ្នកដែលធ្វើកាចំណាកស្រុកទៅធ្វើកាងារទីក្រៅ
ប្រទេសដើម្បីសម្រង់ទិន្ន័យអោយបានច្បាស់និងខិតខំផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្នអោយបានប្រើប្រាស់គ្រប់គ្នាទាំងអស់នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិ
បាលដែលបានដាក់ចុះ។មិនតែប៉ុណ្ណោះលោកស្នងការបានជំរុញបន្ថែមទៀតទៅលើជំនាញគ្រប់គ្រងអាវុធជាតិជ្ទុះជាតិពុលនិង
យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្រ្គាមត្រូវយកចិត្តទុកដាក់និងសហការណ៍ជាមួយអង្កាសុីមា៉កបណ្តាអង្កាមួយចំនួទៀតដើម្បីសហការស្រាវជ្រាវនិងធ្វើការបោសសំអ៊ាតឬយកទៅកំទេចចោលបន្ថែមពីលើនេះសូមអោការិយាល័យអគ្គីភ័យត្រូវយកចិត្តទុកដាក់ត្រូវឧបករណ៍និងសម្ភារះអោយបានគ្រប់គ្រាន់នៅតាមបណ្តាអធិការក្រុងស្រុកទាំងប្រាំដើម្បីបង្កាទប់ស្កាត់គ្រោះអគ្គីភ័យកើតឡើងជាយថាហេតុណាមួយនៅតាមបណ្តាមូលដ្ឋានពិព្រោះរដូវប្រាំងនិងខិតជិតមកដល់នៅប៉ុន្មានខែខាងមុខនេះ។
មុនបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការមានការកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពបានល្អប្រសើរជូនដល់ថ្នាក់ដឹកនាំជាតិដែលបានមកបំពេញការងារក្នុងទឹកដីនៃខេត្តមណ្ឌ
លគិរីប្រកបដោយសន្តិសុខល្អប្រសើរនិងមានសុវត្ថិភាព៕