General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកងកម្លាំងនគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Loading

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំមន្រ្តីនគរបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ក្រើនរំលឹកដាស់តឿន និងពង្រឹងវិន័យកងកម្លាំងនគរបាល ព្រមទាំងកោតសរសើរដល់កម្លាំងអន្តរាគមន៍ពិសេសដែលបានខិតខំបំពេញបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងពិធីបុណ្យអុំទូកក្នុងខេត្តនាពេលកន្លងមក និងសង្កត់ធ្ងន់ទៅលើការងារជំនាញក្នុងនាមជាកងកម្លាំង ត្រូវប្រើយន្តការត្រួតពិនិត្យ លើកសរសើរ និងដាក់វិន័យចំពោះមន្រ្តីនគរបាលទាំងឡាយណា ដែលអសកម្មការងារប្រព្រឹត្តខុសឆ្គងលើវិជ្ជាជីវៈរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការងារប្រចាំថ្ងៃផងដែរ៕