General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កងកម្លាំងនគរបាលខេត្តព្រៃវែង បានចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្អូនៗសិស្សានុសិស្ស ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A នៅខេត្តព្រៃវែង សម័យប្រលង ០៨ ខែ តុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គួរបញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំងអស់សរុបចំនួន១១៧ នាក់ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំអាគារ A សាលាខេត្តព្រៃវែង ៕