General Commissariat of National Police
.

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ) បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់

Loading

ស្វាយរៀង៖ ដោយមានការបញ្ជាដឹកនាំពី​ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កុយ សុធីឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ប្រុស ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ)នាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។

វត្ថុតាងដកហូត÷ ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅដាក់ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តរួចហើយ៕