General Commissariat of National Police
.

គោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​!​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ ប្រទេស​នៅ​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ កើតឡើង​ចំនួន​ ១៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ និង​របួសធ្ងន់​ស្រាល​២០​នាក់​

Loading

​រាជធានី​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ នេះ​ (​គិត​ត្រឹម​ពី​ម៉ោង​ ១៤៖០០​ ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ដល់​ម៉ោង​ ១៤៖០០​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤)​ បាន​កើតឡើង​ចំនួន​ ១៣​លើក​ (​យប់​១១​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ (​ស្រី​០​នាក់​),​ រង​របួស​សរុប​ ២០​នាក់​ (​ស្រី​ ៣​នាក់​),​ រង​របួសធ្ងន់​១១​នាក់​ (​ស្រី​៣​នាក់​)​ រង​របួសស្រាល​៣​នាក់​ (​ស្រី​០​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​១៨​នាក់​ (​យប់​១៦​នាក់​)​។​
​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មាន​ ៖​ ល្មើស​ល្បឿន​១១​លើក​ (​ស្លាប់​៥​នាក់​,​ របួសធ្ងន់​១៤​នាក់​,​ របួសស្រាល​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ២​លើក​ (​ស្លាប់​ ០​នាក់​,​ របួសធ្ងន់​ ៣​នាក់​,​ របួសស្រាល​ ០​នាក់​)៕​