រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សាដកពិសោធន៍ការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយ ឯកឧត្តម កើត ឆែ, ឯកឧត្តម ឃ្លាំង ហួត និង ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្ដមសេនីយ៍ត្រី ទាវ ចាន់តារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅទីបញ្ជាការស្រាលតំបន់ ក.៩.១៕