រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានចូលរួមកិច្ចប្រជុំដកពិសោធន៍ការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតំបន់ ក៩.១ ជាមួយ ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញចំនួន ០៣រូប និងក្រុមការងារជំនាញពាក់ព័ន្ធ៕