General Commissariat of National Police
.

កិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសម័យប្រជុំ ពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព

Loading

រាជធានីភ្នំពេញ ៖ ​នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នៅនាយកដ្ឋានអង្គរក្ស ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាំដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ , ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស , ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ , ក្រុមការងារអគ្គិសនីកម្ពុជា ,ក្រុមការងារសុខាភិបាល និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ៕