កំពង់ចាម៖ នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋានដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះពិនិត្យវាយតម្លៃអំពីស្ថានភាពអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ២៨ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន០៥ រួមមាន៖
១.អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចំនួន ១២ប៉ុស្តិ៍
២.អធិការដ្ឋាននគរបាលស្រុកកងមាស ចំនួន ០៥ប៉ុស្តិ៍
៣.អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន ០១ប៉ុស្តិ៍
៤.អធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន ០៥ប៉ុស្តិ៍
៥.អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន ០៥ប៉ុស្តិ៍៕