General Commissariat of National Police
.

មន្ទីរ​ប្រឆាំងបទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ និង​ថ្នាំ​ញៀន​ជាង​ ១៨​គីឡូក្រាម​ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បទបញ្ជា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ ប៉ា​ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១០៖៤០​នាទី​ កម្លាំង​ជំនាញ​ (​ក​.៣)​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ដឹកនាំ​ និង​សម្របសម្រួល​ដោយ​លោក​ គឹ​ម​ ហុង​សាន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ស្រាវជ្រាវ​ ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក​ ដឹក​ជញ្ជូន​ និង​ជួញដូរ​សារធាតុ​ញៀន​ ស្ថិត​នៅ​០២​គោលដៅ​ ៖​ គោលដៅ​ទី​១​ នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​កា​ហ្សា​ ផ្លូវ​បេតុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ និង​គោលដៅ​ទី​២​ នៅ​ចំណុច​ខុន​ដូរ​មួយ​កន្លែង​ ផ្លូវ​៣៧០​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ៖
១.​ឈ្មោះ​ ឆឹង​ ជី​ហ្សាំ​ង​ (TSENG​ CHIH​ HSIANG)​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ចិនតៃវ៉ាន់​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​
១.​ គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ (KETAMINE)​ ទម្ងន់​ជាង​ ១៨១០៦​ ក្រាម​
២.​ សារធាតុ​គីមី​ផ្សំ​ ទម្ងន់​សរុប​ ៩៥២​ក្រាម​
​ វត្ថុ​តាង​គ្រឿងញៀន​សរុប​ទម្ងន់​ ១៨១០៦​ ក្រាម​ (១៨​គីឡូ​ ១០៦​ក្រាម​)

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ កម្លាំង​ជំនាញ​បន្ត​សហការ​ជាមួយ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ មុខសញ្ញា​ពាក់ព័ន្ធ​ ព្រមទាំង​ស៊ើបអង្កេត​ស្វែងរក​ទ្រព្យសម្បត្តិ​ទាំងឡាយ​ ដែល​ជា​ផល​នៃ​បទល្មើស​៕​