General Commissariat of National Police
.

គណៈកម្មាធិការ​សមាគម​ អតីត​យុទ្ធ​ជន​ខេត្តឧត្ដរមានជ័យ​ រៀបចំ​ពិធី​អបអរ​សារ​ទរ​ប្រកាស​ទទួលស្គាល់​ ប្រធានកិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​សមាគម ​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ និង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់ ​ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្តឧត្ដរមានជ័យ​

Loading

​ឧត្ដរមានជ័យ​៖​ នៅ​ថ្ងៃ​អង្គារ​ ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤​ គណៈកម្មាធិការ​សមាគម ​អតីត​យុទ្ធ​ជន​ខេត្តឧត្ដរមានជ័យ​ បាន​រៀបចំ​ពិធី​អបអរ​សារ​ទរ ​ប្រកាស​ទទួលស្គាល់​ ប្រធានកិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ និង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្តឧត្ដរមានជ័យ​ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ ឯកឧត្តម​ កិត្តិ​សង្គហ​បណ្ឌិត​ គន់​ គី​ម​ ទេស​រដ្ឋមន្ត្រី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រៀបចំ​ឡើង​នៅ​ចំណុច​បឹង​ព័ន្ធ​តា​ឡី​ ស្ថិត​នៅ​ភូមិ​ណ្ដែ​ក​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យ​ ។​

​ឯកឧត្ដម​ មាន​ ចាន់​យ៉ា​ដា​ ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគម ​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្តឧត្ដរមានជ័យ​ ជំនួស​ឯកឧត្ដម​ ប៉ែន​ កុស​ល្យ​ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ភារកិច្ច​

​កម្មវិធី​នេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​៖​ ឯកឧត្តម​ គណ​:​ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ អភិបាលរង​ នៃ​គណៈ​ភិ​បាល​ខេត្ត​ លោក​ឧត្ដមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​ អតីត​យុទ្ធ​ជន​ខេត្តឧត្ដរមានជ័យ​ លោក​ប្រធាន​-​អនុប្រធាន​គណៈកម្មាធិការ​សមាគម​ អតីត​យុទ្ធ​ជន​ខេត្ត​ លោក​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ ស្រុក​-​ក្រុង​ លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ ស្រុក​-​ក្រុង​ ទាំង​៥​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២៤​ និង​សមាជិកសមាគម​អតីត​យុទ្ធ​ជន​មក​ពី​តាម​បណ្ដា​ក្រុង​ ស្រុក​ ទាំង​៥​ ចំនួន​ ១០០​នាក់​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ កិត្តិ​សង្គហ​បណ្ឌិត​ គន់​ គី​ម​ ទេស​រដ្ឋមន្ត្រី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ក៏​បាន​នាំ​យក​អំណោយ​ដ៍​ថ្លៃថ្លា​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ឧបត្ថម្ភ​ជូន​ដល់​ អ៊ុំ​ ពូ​ មីង​ បងប្អូន​អតីត​យុទ្ធ​ជន​ខេត្តឧត្ដរមានជ័យ​ទាំង​ ១០០​នាក់​ នូវ​ អង្ករ​ចំនួន​ ២០​គីឡូក្រាម​ មី​ចំនួន​០១​ កេស​ ទឹកត្រី​ចំនួន​១​យួរ​ ទឹក​ស៊ី​អុី​វ​ ចំនួន​១​យួរ​ និង​ថវិកា​ ចំនួន​ ៥០០០០​រៀល​ ផង​ដែរ​ ៕​