General Commissariat of National Police
.

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៧​ ខែសីហា​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៣៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

Loading

​រាជធានី​ភ្នំពេញ​ ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​ចំនួន​គោលដៅ​សរុប​ ១៩១​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥៥៣​គ្រឿង​,​ រថយន្ត​ធំ​ ១៩​គ្រឿង​,​ រថយន្ត​តូច​ ១៧៧​គ្រឿង​ និង​ម៉ូតូ​ ៣៥៧​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ៣៣៨​គ្រឿង​,​ រថយន្ត​ធំ​ ១៣​គ្រឿង​,​ រថយន្ត​តូច​ ៨៥​គ្រឿង​ និង​ម៉ូតូ​ ២៤០​គ្រឿង​ ត្រូវ​បាន​ ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

តាម​របាយការណ៍​លទ្ធផល​រយៈពេល​ ០៧​ថ្ងៃ​ ពី​ថ្ងៃ​ទី​១-០៧​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣,៣៩៨​គ្រឿង​,​ រថយន្ត​ធំ​ ១២១​គ្រឿង​,​ រថយន្ត​តូច​ ១,០៨៤​គ្រឿង​,​ ម៉ូតូ​ ២,១៩៣​គ្រឿង​ ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២,៣០២​គ្រឿង​,​ រថយន្ត​ធំ​ ៦១​គ្រឿង​,​ រថយន្ត​តូច​ ៧២៨​គ្រឿង​ និង​ម៉ូតូ​ ១,៥១៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

របាយការណ៍​ដដែល​ បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕