មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះស្នងការដ្ឋាននគរខេត្តបើកកិច្ចប្រជុំដាក់ផែនការការពារក្នុង”(ពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែអកអំបុក)” ទៅដល់លោក លោកស្រីស្នងការរង លោកអធិការក្រុង/ស្រុកទាំងប្រាំនិងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសនៃ”ពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកសំពះព្រះខែ” ដែលមានរយះពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤ -១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕