General Commissariat of National Police
.

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី នៅតាមមុខសាលារៀន ទីប្រជុំជននានា

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ១២កើត ខែកត្តិក​ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី នៅតាមមុខសាលារៀន ទីប្រជុំជននានា ទីផ្សារ និងតាមមុខរោងចក្រសហគ្រាសតូចធំផងដែរ៕