រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូ Zoom (សម្រាប់ថ្នាក់ដឹកនាំរាជធានី ខេត្ត)។