ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល និងវិក្រឹត្យការបានអញ្ជើញត្រួតពិនិត្យ កងកម្លាំងនគរបាលអន្តរាគមន៍ ដែលកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព។
កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវបានធ្វើការហ្វឹកហាត់ជាប្រចាំ ផ្តោតលើមេរៀនលំហាត់របៀប ការប្រើប្រាស់ខែលទប់ស្កាត់ការតវ៉ានានា, វិធីសាស្ត្ររំដោះចំណាត់ខ្មាំង, ការបង្ការ បង្ក្រាបជនល្មើសគ្រប់ប្រភេទ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចំណេះជំនាញទាំងនេះទៅប្រើប្រាស់ប្រចាំថ្ងៃ តាមអង្គភាពឲ្យមានប្រសិទ្ធិភាព៕