General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំមន្ត្រីនគរបាលក្រោមឱវាត អញ្ជើញ​ចូលរួមកិច្ចប្រជុំវេទិកាថ្នាក់ខេត្តស្ដីពីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

Loading

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែ​កត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២០៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការ​នគរ​បាលខេត្ត ដឹកនាំលោកអធិកាក្រុង/ស្រុក អញ្ជើញ​ចូលរួមកិច្ចប្រជុំ វេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោម​អធិបតី​ភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុម​ប្រឹក្សាខេត្ត​មណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាល​នៃគណៈអភិបាលខេត្តមណ្ឌលគិរី មានការអញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមា​ជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល​រងខេត្ត លោក អយ្យការអមសាលាដំបូង តំណាងក្រុមការងារថ្នាក់ជាតិជួយគាំទ្រការរៀបចំវេទិកាក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី នាយក នាយករងរដ្ឋ​បាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង រដ្ឋ​បាល ក្រុង/ស្រុក ឃុំ សង្កាត់ ប្រធានការិយា​ល័យប្រជាពលរដ្ឋ រួមទាំងតំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ក្រុមប្រឹក្សាថ្នាក់មូល​ដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕