Nov 9 (Reuters) – ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសជាមួយកូរ៉េខាងជើង ដែលរួមមានការផ្តល់ការការពារជាតិទៅវិញទៅមក នេះបើយោងតាមអនុក្រឹត្យ០១ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង អំពាវនាវឱ្យភាគីម្ខាងមកជួយភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។
សភាជាន់ខ្ពស់របស់រុស្ស៊ីបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាក្នុងសប្តាហ៍នេះ ខណៈដែលសភាជាន់ទាបបានអនុម័ត កាលពីខែមុន។ លោកពូទីនបានចុះហត្ថលេខាលើអនុក្រឹត្យ០១ស្តីពីសច្ចាប័នដែលបានបង្ហាញកាលពីថ្ងៃសៅរ៍លើវេបសាយ។ សន្ធិសញ្ញាបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងកាន់តែជិតស្និទ្ធយ៉ាងចាប់តាំងពី រុស្ស៊ី ចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
របាយការណ៍ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសលោកខាងលិចនិយាយថា កូរ៉េខាងជើងបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។ ចំណែកអ្នកជំនាញផ្នែកកោសល្យវិច្ច័យអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញដានអាវុធកូរ៉េខាងជើងនៅទីតាំងដែលរុស្សីវាយប្រហារ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ១១.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ហើយមួយចំនួនបានរងរបួសនៅក្នុងការចូលរួម ជាមួយកងកម្លាំងទីក្រុងគៀវ នៅតំបន់ Kursk ភាគខាងត្បូងប្រទេសរុស្ស៊ី។