ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានរៀបចំពង្រាយកងកម្លាំងតាមផែនការការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រមុខថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយសុវត្ថិភាពល្អប្រសើរ៕