រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ១០លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ៤នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ១០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់), ប្រជែង ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) និងភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់) ៕