General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដឹកនាំក្រុមការងារចំណុះនាយកដ្ឋានចុះពង្រឹងរបៀបរៀបរយការងារតាមបណ្តាប៉ុស្តិ៍ទាំង១០ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ខេត្តព្រះវិហារ

Loading

ព្រះវិហារ ៖ ព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ គោរពតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង​នគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិ​ប្រចាំទិស​ភូមិភាគទី​៣ ទី៤ និងទី៥​ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក​ អញ្ជើញដឹកនាំក្រុមការងារចំណុះនាយកដ្ឋានចុះពង្រឹងរបៀបរៀបរយការងារ និងក្តាប់សភាពការណ៍ប្រមូលព័ត៌មានតាមបណ្តាប៉ុស្តិ៍ទាំង១០ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ នៅទីតាំងទីបញ្ជាការវរ១០៥ នាតំបន់ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ។
ឯកឧត្តម​នាយឧត្តមសេនីយ៍ ខេង សុមេធ បានឧបត្ថម្ភ​ថវិកា
ផ្ទាល់ខ្លួ​នចំនួន ២,៧០០,០០០រៀល ដល់វរសេនាតូចលេខ​១០៥ ផងដែរ។