ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២ និង២៥នាទីរំលងអាធ្រាត្រ នៅចំណុចហាងខារ៉ាអូខេពិភពថ្មី ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧នាក់ ស្រី ០៩នាក់៖
១-ឈ្មោះ ឡេង ណារ័ត្ន ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (ម្ចាស់ទីតាំង) ។
២-ឈ្មោះ សារី សាគី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកជួញដូរ) ។
៣-ឈ្មោះ សួន ម៉ាញ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (មេកាទាក់ទងយកថ្នាំញៀនមកលក់) ។
៤-ឈ្មោះ វិញ គឹមហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (មេកានាំនារីទៅកំដរភ្ញៀវប្រើប្រាស់ថ្នាំញៀន) ។
៥-ឈ្មោះ ឡុង ភារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៦-ឈ្មោះ ផល ត្រូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៧-ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៨-ឈ្មោះ នួន សុខខេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៩-ឈ្មោះ ទី សាខន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១០-ឈ្មោះ ភួន ជូអា ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១១-ឈ្មោះ ហ៊ូ ស្រីដា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (អ្នកប្រើប្រាស់) ។
១២-ឈ្មោះ មាន ស្រីភ័ក្រ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៣-ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (អ្នកប្រើប្រាស់) ។
១៤-ឈ្មោះ សេង វល័ក្ខ ហៅភា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៥-ឈ្មោះ នុត នីម ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៦-ឈ្មោះ ស៊ុន ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៧-ឈ្មោះ អឿន សុខហេង ភេទស្រី អាយុ១៨ឆ្នាំ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ១,១៣ក្រាម (ថ្នាំសុទ្ធ) ។
-ទូរស័ព្ទដៃចំនួន ១១គ្រឿង ។
-លោហៈធាតុពណ៌លឿង (ចិញ្ចៀន ០១វង់) ។
-ម៉ូតូចំនួន ០២គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕