General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប

Loading

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) នៅវិមានឯករាជ្យ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ក៏បានបន្តអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ៕