General Commissariat of National Police
.

សូមគោរពជូន របាយការណ៍ ស្តីពី តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជួបសំណេះសំណាល ជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ដែលចុះកម្មសិក្សា នៅខេត្តកំពង់ធំ

Loading

ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល ជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២, ១៣, និង១៤ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលចុះកម្មសិក្សា នៅខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរងនគរបាលខេត្ត បានថ្លែងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ថ្ងៃនេះ លោកបានជួបសំណេះសំណាល សាកសួរសុខទុក្ខ សុខុមាលភាព របស់ប្អូនៗ ដែលចុះធ្វើកម្មសិក្សា នៅអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមគោលដៅរៀងៗ ខ្លួន
ដើម្បីលើកកម្ពស់គុណភាព អប់រំបណ្ដុះបណ្ដាល ព្រមទាំងឱ្យនិស្សិត អាចបំពេញការងារបានល្អ មានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបទៅនឹង
លទ្ធផលការសិក្សា នៃកម្មវិធីអប់រំ ដែលបានកំណត់ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ នៃការអនុវត្តការងារជាក់ស្ដែង ផ្សាភ្ជាប់ទ្រឹស្ដីដែលបានសិក្សា ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយផ្លែផ្កា គុណភាព ប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការរង
ផ្ដាំផ្ញើ ដល់ប្អូនៗ ត្រូវ÷១.គោរពវិន័យ, ២. របៀបរបប ធ្វើការងារ,៣.កិច្ចសហការល្អ,៤.អនុវត្ត ការងារជាក់ស្តែង យកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ទទួលយក បទពិសោធន៍ ចំណេះដឹង  ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំ តាមគោលដៅនីមួយៗ យកអស់កម្លាំងកាយចិត្ត ខិតខំ ប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តសម្រេចជោគជ័យ  ស្រមតាមគោលនយោបាយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

យោងតាមរបាយការណ៍ របស់ការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា និស្សិត ដែលចុះកម្មសិក្សា ចំនួន ៥១ រូប ស្រី ២២ រូប និងអនុវត្តការងារជាក់ស្ដែង ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ៕