General Commissariat of National Police
.

កម្លាំងនគរចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកបាកាន

Loading

ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បរិស្ថានស្រុកបាកាន និងកម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យុទ្ធ សុវណ្ណ អធិការរង លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល លោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន បានចុះបង្ក្រាបករណីនេសាទត្រី(ដាក់បរ និងដាក់ឈ្មក់)ខុសច្បាប់ចំនួន១លើក ចាប់ពីចំណុចព្រែកទឹកពុះរហូតដល់វាលបែកផ្សែង ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់ និងកាណូតចំនួន២គ្រឿង កាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី។

លោកវរសេនីយ៍ឯក នាង វុន អធិការនគរបាលស្រុកបាកាន ​បានឲ្យដឹងថាក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាប និងរុះរើបំផ្លាញចោលរួមមាន: ១-ករណីដាក់(បរ)
របាំងសាច់អួនប្រវែង២០០០ម៉ែត្រ (៥ខ្សែ) ,ក្បាលបរចំនួន៦គ្រឿង ,បង្កោលចំនួន២៧០ដើម ,ត្រីចម្រុះទំងន់ ៦០គីឡូក្រាម(ចាក់លែង)។ ២-ករណីដាក់(ឧបករណ៍ឈ្នក់) សាច់ឈ្នក់ទំហំ(១៥x១៥x៤មx០.០១២ម)
ចំនួន១វង់(៥កន្លែង) ,បង្គោលចំនួន ៤០ដើម ,ខ្សែរួមផ្សំប្រវែង២០០ម៉ែត្រ។ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានរុះរើបំផ្លាញចោលនូវហ្នឹងកន្លែង៕