General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី វង្ស វិត អញ្ជើញចូលរួមអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

Loading

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៩ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣ /០៩ វិច្ឆិកា ២០២៤ ។ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភាព រដ្ឋសភា ប្រធានមន្ទីរ ស្ថាប័ន អង្គភាពាក់ព័ន្ធ ជុំវិញខេត្ត និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីថ្វាយកម្រងផ្កា និងបាននិមន្តព្រះសង្ឃសូត្រមន្ត ឧទ្ទិសមហាកុសលថ្វាយជូនដល់ព្រះបរមរតនកោដ្ឋ ដើម្បីជាការគោរពដឹងគុណចំពោះព្រះអង្គ ដែលបានបំពេញព្រះរាជកិច្ច និងបានធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យជាតិវិញនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

ក្រោយបញ្ជប់កម្មវិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានៅសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានអញ្ជើញអមដំណើរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ចុះសួរសុខទុក្ខអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបុរី ផងដែរ ៕