General Commissariat of National Police
.

នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba ស្វែងរកជំនួបជាមួយលោកត្រាំ ក្នុងខែនេះ ដោយយកគំរូតាមលោក Abe

Loading

TOKYO, Nov 7 (Reuters) – ប្រភព០៤បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba សង្ឃឹមថានឹងជួបជាមួយប្រធានាធិបតីលោកត្រំានៅសហរដ្ឋអាមេរិកក្នុងខែនេះ ជាការយកគំរូរក្សាទំនាក់ទំនង ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងអាណត្តិដំបូងរបស់លោកត្រាំ។
សហរដ្ឋអាមេរិកគឺជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់បំផុតរបស់ប្រទេសជប៉ុន ខណៈដែលទីក្រុងតូក្យូគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់អាស៊ី ដោយផ្តល់មូលដ្ឋានដែលអាចឱ្យខ្លួនរក្សាវត្តមានយោធាដ៏ធំនៅជិតរបស់ប្រទេសចិន។
លោក Ishiba បានប្រាប់អ្នកយកសារព័ត៌មានថា លោកបានសន្ទនាតាមទូរស័ព្ទរយៈពេល ០៥នាទីជាមួយលោក ត្រាំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយថាមេដឹកនាំទាំង០២បានយល់ព្រមជំនួបកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
លោកបាននិយាយថា “ខ្ញុំមានអារម្មណ៍ថា លោកត្រាំរួសរាយរាក់ទាក់ណាស់។ ដូច្នេះចាប់ពីពេលនេះតទៅខ្ញុំមានចំណាប់អារម្មណ៍ថាយើងអាចនិយាយដោយស្មោះត្រង់”។
មនុស្ស០៣នាក់ដែលដឹងពីផែនការនេះបដិសេធមិនបង្ហាញអត្តសញ្ញាណដោយសារតែភាពរសើប បាននិយាយ ថា ប្រទេសជប៉ុនមានបំណងរៀបចំកិច្ចប្រជុំរវាងលោក Ishiba និងត្រាំ បន្ទាប់ពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ចូលរួមដោយក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន២០ នៅប្រេស៊ីល។ ហើយប្រភពទី០៤បាននិយាយថាប្រទេសជប៉ុនមានបំណងរៀបចំ “កិច្ចប្រជុំនៅប្រទេសណាមួយផ្សេងទៀត” ក្នុងអំឡុងកិច្ចប្រជុំ G20នោះ។