General Commissariat of National Police
.

ក្រុមការងារនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្ក្រោះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យចំណុចក្នុងផ្សារបឹងឈូក ដើម្បីស្រាវជ្រាវរកមូលហេតុនៃការឆេះ

Loading

បាត់ដំបង ៖ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្ក្រោះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យឹម សារ៉ាន, លោកឧត្តមសេនីយ៍ត្រី តាំង សុខហោ ក្រុមការងារការិយាល័យនីតិវិធី បន្តចុះសហការជាមួយក្រុមការងារនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ លោកអភិបាលក្រុង ព្រមទាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងគណកម្មការខេត្ត ចុះពិនិត្យចំណុចក្នុងផ្សារបឹងឈូក ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកើតមានករណីអគ្គិភ័យ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវរកមូលហេតុនៃការឆេះ៕