General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងការងារជំនាញ ក្រុមការងារភ្នាក់ងារ ណែនាំការងារផ្សេងៗបន្ថែមទៀត និងលើកទិសដៅសម្រាប់អនុវត្តបន្ត

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង ស្នងការរងទទួលផែនការងារសន្តិសុខ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងការងារជំនាញ ក្រុមការងារភ្នាក់ងារ និងណែនាំការងារផ្សេងៗបន្ថែមទៀត និងលើកទិសដៅសម្រាប់អនុវត្តបន្ត ។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការរង និង នាយផ្នែកទាំង១៣ ក្រុង-ស្រុក ដែលចំណុះឱ្យផែងការងារសន្តិសុខផងដែរ ៕