General Commissariat of National Police
.

កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ ករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២០នាទី នៅចំណុចក្រុមទី០៧ ភូមិបឹងអារ័ក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង មកពីក្រោយស្របផ្លូវជាមួយគ្នា មកដល់ចំណុចកើតហេតុខាងលើ ហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ នាង ឡាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីនៅភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ពីខាងក្រោយ បណ្តាលអោយរបួសចំក្បាលផ្នែកខាងក្រោយ (របួសធ្ងន់) ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដេីម នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ជូន ជាយ៉ា ហៅជា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិបឹងអារ័ក្ស ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង និង២-ឈ្មោះ ថា ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងអារ័ក្ស ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្ដបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោៈពិតប្រាកដមែន ។ មូលហេតុ៖ មានគំនុំ (ដោយសាជនរងគ្រោះ ឌឺដាក់ខ្លួនច្រេីនដង) ។

វត្ថុតាងដកហូតបាន ៖ កាំបិតខ្វែវចំនួន ០១ដេីម ដងឬស្សី ប្រវែង១១០ស.ម ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕