General Commissariat of National Police
.

សមត្ថកិច្ចចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

Loading

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋ៕