ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃពុធ ០៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែវិចិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងលើកទិសដៅបន្ត ស្ថិតក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕