ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសដ្ឋ នាយការិយាល័យបុគ្គលិក និងកម្លាំងចំណុះផែនការងារអន្តោប្រវេសន៍ ព្រមទាំងសហការី តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាសរុបចំនួន ៣,៨០២,០០០រៀល ជូនមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ ចំនួន ០២ នាក់ ៖
១. លោកអនុសេនីយ៍ឯក គង់ សុម៉ារដ្ធា អត្តលេខ ៥៤១៥៨ នាយរងផ្នែក ការិយាល័យសើបអង្កេត និងអនុវត្តនិតិវិធី ថវិកាចំនួន២,១៥០,០០០៛ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
២. លោកអនុសេនីយ៍ត្រី ដេ ជូ អត្តលេខ ៧៨៩៤៧ នាយរងផ្នែក ការិយាល័យគ្រប់គ្រងជនបរទេស ថវិកាចំនួន ១,៦៥២,០០០៛ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិប្រស្រែក្រោម សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕