General Commissariat of National Police
.

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីជួញដូរ រក្សាទុក ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុ​ញៀន

Loading

ខេត្តមណ្ឌលគិរី ៖ នៅល្ងាចថ្ងៃពុធ ០៦កើត ខែ​កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងម៉ាស៉ីនកិនរ៉ែ​មាសមួយកន្លែង ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកជំទប់ទី០២ ឃុំចុងផ្លាស់ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈន់ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តមណ្ឌល​គិរី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២១ និង១៧នាទី កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលចុងផ្លាស់ បានចុះប្រត្តិបត្តិកាស្រាវជ្រាវ និងធ្វេីកាបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅត្រង់ចំណុចរោងម៉ាស៉ីនកិនរ៉ែ​មាសមួយកន្លែង ស្ថិតនៅក្នុងភូមិពូទុង​ ឃុំចុងផ្លាស់​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ៖ ១-ឈ្មោះ មាន ស៊ឺន ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ និញ ថេអាញ់( NINH THE ANH )​ ភេទ ប្រុស អាយុ​ ៤៤ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិ វៀតណាម មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ ម៉ៅ ថុល ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មិខរបរមិនពិតប្រាកដ។ ៤-ឈ្មោះ រីម សុខហេង ហៅ ធា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មិខរបរមិនពិតប្រាក​ដ។ ជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានកម្លាំងជំនាញបានពិនិត្យ​រកសារធាតុញៀនក្នុងទឹកម៉ូត្រ លេីជន​សង្ស័យទាំង០៤នាក់ខាងលេី ជាលទ្ធផលវិជ្ជមាន (+) ។

វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន​ ០៣កញ្ចប់ ( ០១កញ្ចប់ធំល្មម និង០២កញ្ចប់តូច)
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួន
-ទូរស័ព្ទដៃចំនួន​ ២គ្រឿង (ម៉ាក oppo ពណ៌ផ្ទៃមេឃ​ ១គ្រឿង ,ម៉ាក vivo ពណ៌​ខ្មៅ១គ្រឿង)។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលចុងផ្លាស់ កំពុងកសាសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕