ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ០៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យល្បឿនចំនួន ០១ គោលដៅ គឺគោលដៅថតល្បឿននៅលើផ្លូវជាតិលេខ៥ ចំនុចបង្គោលគីឡូម៉ែត្រលេខ (៧០-៧១) ស្ថិតក្នុងភូមិត្រពាំងក្រពេី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕