SYDNEY, Nov 5 (Reuters) – នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងឥណ្ឌាបាននិយាយថា ពួកគេមានទំនុកចិត្តថា ក្រុមប្រទេស Quad ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន នឹងបន្តកិច្ចសហ-ប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអា-មេរិក។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រាប់អ្នកយកសារព័ត៌មាននៅទីក្រុងកង់បេរ៉ាថា លោកស្រីបានជួបជាមួយលោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋបាលលោកត្រាំ នៅមុនការបោះឆ្នោតសហរដ្ឋអាមេរិក និងមាន “ការពិភាក្សាជាផ្លែផ្កា”។
លោកស្រីបាននិយាយថា “អាទិភាពមួយសម្រាប់ពួកយើងដើម្បីពិភាក្សាគឺ ដៃគូសន្តិសុខត្រីភាគី AUKUS ហើយយើងពិតជារីករាយណាស់ចំពោះការគាំទ្រទ្វេភាគីដែលមានពេលកន្លងមក” ដោយសំដៅលើភាពជាដៃគូបច្ចេកវិទ្យាការពារជាតិរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅប្រទេសអូស្ត្រាលី។
គម្រោងការពារប្រទេសថ្លៃបំផុតរបស់ប្រទេសអូស្ត្រាលី គឺកិច្ចព្រមព្រៀង AUKUS ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកបាយឌិន ក្នុងឆ្នាំ២០២៣។