General Commissariat of National Police
.

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ស្ថានការណ៍ផ្តល់ជំនួយសង្គ្រោះនៅតំបន់ហ្គាហ្សាមិនមានភាពប្រសើរឡើងប៉ុន្មានទេ ខណៈពេលវេលាកំណត់សម្រាប់អ៊ីស្រាអែលខិតមកដល់

Loading

WASHINGTON, Nov 4 (Reuters) – កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា អ៊ីស្រាអែលបានចាត់វិធានការមួយចំនួន ដើម្បីបង្កើនលទ្ធភាពទទួលបានជំនួយសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែរហូតមកដល់បច្ចុប្បន្នបានទទួលបរាជ័យយ៉ាងខ្លាំង ខណៈដែលជិតដល់វេលាកំណត់ផ្លល់ដោយសហរដ្ឋអាមេរិកដើម្បីកែលម្អស្ថានភាព។
រដ្ឋបាលលោកបាយឌិន បានប្រាប់អ៊ីស្រាអែលនៅក្នុងលិខិត ០១ ចុះថ្ងៃទី១៣ ខែតុលាថា អ៊ីស្រាអែលមានពេល ៣០ ថ្ងៃ ដើម្បីចាត់វិធានការជាក់លាក់ដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលទទួលការវាយប្រហារអស់រយៈពេលជាង០១ឆ្នាំដោយប្រតិបត្តិការជើងគោក និងផ្លូវអាកាស ដែលអ៊ីស្រាអែលនិយាយថា ក្នុងគោលបំណងកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស។
បុគ្គលិកផ្តល់ជំនួយ និងមន្ត្រីអង្គការសហប្រជាជាតិនិយាយថា ស្ថានភាពមនុស្សធម៌នៅតែអាក្រក់នៅក្នុងតំបន់ហ្គាហ្សា។
លោក Miller បាននិយាយថា “គិតត្រឹមថ្ងៃនេះ ស្ថានការណ៍មិនទាន់ប្រែប្រួលខ្លាំងទេ។ ប៉ុន្តែយើងឃើញមានការកើនឡើងវិធានការ និងការបើកផ្លូវឆ្លងកាត់មួយចំនួន។ ប៉ុន្តែប្រសិនបើក្រឡេកមើលអនុសាសន៍ដែលមានចែងក្នុងលិខិតនោះ ចំណុចទាំងនោះមិនទាន់ទទួលបានជោគជ័យឡើយ។”
លោកបានបន្តថាលទ្ធផលរហូតមកដល់ពេលនេះ “មិនល្អគ្រប់គ្រាន់” ប៉ុន្តែបានសង្កត់ធ្ងន់ថារយៈពេល ៣០ថ្ងៃមិនមិនទាន់បានកន្លងផុតទេ។