General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ០៣ វិច្ឆិកា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់  

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៦នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៤៤,១១ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៤អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៦៧ក្រាម។

២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៦២ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៤ករណី ឃាត់ ១៨នាក់ ចាប់យកIce ២៦,៧៦ក្រាម។

៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

PM : ៤អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៤០,៤៥ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥២,៧៥ក្រាម។

៣ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ១០នាក់ ចាប់យកIce ១,៨៦ក្រាម។

៤ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់៕