General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដឹកនាំ​ប្រតិភូ​អគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២​ នៅប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស

Loading

រាជធានីភំ្នពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូទៅចូលរួមមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២​ នៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៤-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
មហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ នឹងមានរបៀបវារៈសំខាន់ៗជាច្រើនសម្រាប់ស្ថាប័ននគរបាលនៃប្រទេសជាសមាជិកទាំង១៩៦ប្រទេស ធ្វើការបូកសរុបអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការនគរបាលទាំងកម្រិតទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសបេក្ខភាពជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ថ្នាក់ដឹកនាំ និងប្រតិភូប្រចាំតំបន់ នៃគណៈកម្មាធិការប្រតិបត្តិ៕