ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០២គ្រួសារ រួមមាន ៖
១-លោកស្រី ពិន ហឿន ត្រូវជាភរិយារបស់សពលោកវរសេនីយ៍ឯក គឹម សារ៉េត អតីតអនុប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធនូវថវិកាចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀល) ។
២-លោកកែវ សុកាន ត្រូវជាបងបង្កើតរបស់សពលោកវរសេនីយ៍ត្រី កែវ សុភាព ឋានៈ នាយផ្នែកប្រឆាំងការជួញដូរមនុស្ស ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយគ្រោះថ្នាក់ចរាចរណ៍ នូវថវិកាចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀល) ៕