General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក ភត់ ម៉ារីន នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ

Loading

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក ភត់ ម៉ារីន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ ២១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងក្រុមការងារ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ភត់ ម៉ារីន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕