GAZA, Nov 1 (Reuters) – នៅថ្ងៃសុក្រ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៤៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ដែលភាគច្រើនជាកុមារ និងស្ត្រី នៅក្នុងការទម្លាក់គ្រាប់បែកក្នុងរយពេល១យប់របស់អ៊ីស្រាអែល ទៅលើចំណុចកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារបាននិយាយថា ការវាយប្រហារបានកើតឡើងទៅលើទីក្រុង Deir Al-Balah ទីក្រុង Al-Zawayda និងជំរុំ Nuseirat។
យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានកំណត់អត្តសញ្ញាណ និងសម្លាប់ “ភេរវករប្រដាប់អាវុធជាច្រើន” នៅចំណុចកណ្តាលតំបន់ហ្គាហ្សា និង “ភេរវកររាប់សិបនាក់” ផ្សេងទៀតក្នុងការវាយឆ្មក់គោលដៅនៅតំបន់ Jabalia ភាគខាងជើងតំបន់ហ្គាហ្សា។
សង្គ្រាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់ ទៅតំបន់ហ្គាហ្សាវិញ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។