General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១ វិច្ឆិកា មានចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ១១នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់(ស្រី ៤នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១វិច្ឆិកា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១០,៦៦ក្រាម។
-កេតាមីន(Ke)= ៣១៥៧២៤,៨០ក្រាម។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៣អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,០៧ក្រាម។

២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០៧ក្រាម។

៣ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកKe ៣១៥៧២៤,៨០ក្រាម។

PM : ៣អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៥២ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។

៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ៤នាក់។