General Commissariat of National Police
.

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមការងារយេនឌ័រប្រចាំនាយកដ្ឋាន-អង្គភាព និងការិយាល័យ ចំណុះសេនាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ

Loading

រាជធានីភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលផែនសេនាធិការ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមការងារយេនឌ័រប្រចាំនាយកដ្ឋាន-អង្គភាព និងការិយាល័យជំនាញ (ការិយាល័យកិច្ចការបរទេស និងការិយាល័យនគរបាលអន្តរជាតិ) ចំណុះសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន មានប្រសាសន៍ថា គោលបំណងនៃជំនួបសំណេះសំណាលនាពេលនេះ ដើម្បីធានាបានប្រសិទ្ធភាពការងារយេនឌ័រក្នុងការរៀបចំផែនការយុទ្ធសាស្រ្តយេនឌ័រ នៅនាយកដ្ឋាន-អង្គភាព ការិយាល័យជំនាញ ចំណុះផែនសេនាធិការ ព្រមទាំងស្វែងយល់អំពីការងារយេនឌ័រ៕